សិល្បៈខ្មែរចែកចេញជា ៧ ប្រភេទគឺ៖
១. សិល្បៈស្ថាបត្យកម្ម: សិល្បៈប្រភេទនេះបានដល់ការសាងសង់ ផ្ទះ រមណីដ្ឋាន អាគារ និង ប្រាសាទ។
៣. សិល្បៈគំនូរ: សិល្បៈប្រភេទនេះបានដល់ការគូសវាសផាត់ពណ៌ទៅលើវត្ថុផ្សេងៗដើម្បីឲចេញ ជារូបភាពតាមចំណង់ចំណូលចិត្ត ហើយក៏ជាទីចាប់អារម្មណ៍ផងដែរ។
៤. សិល្បៈតន្រ្តី: សិល្បៈប្រភេទនេះបានដល់សិល្បៈដែលស្តែងចេញតាមរយៈឧបករណ៍ផ្សេងៗ
ដែលសំឡេងពីរោះជាទីចាបើចិត្ត ចាប់អារម្មណ៍ ហើយធ្វើអោយរំភើបឬកើតទុក្ខតាមរយៈសូរ សំឡេងនេះ។
៥. សិល្បៈរបាំ: សិល្បៈប្រភេទនេះបានដល់ការបញ្ចេញកាយវិការប្រកបដោយគំនិតច្នៃប្រឌិត មាន
លក្ខណៈទន់ភ្លន់តាមចង្វាក់ភ្លេងដែលធ្វើឲមនុស្សទូទៅចង់ទស្សនា។
៦. សិល្បៈអក្សរសិល្ប៍: សិល្បៈប្រភេទនេះបានដល់ការតែងនិពន្ធឲចេញជាសាច់រឿងដើម្បីបម្រើ
អ្នកអាន អ្នកស្តាប់ហើយអាចធ្វើឲមនុស្សចាប់ចិត្ត ចាប់អារម្មណ៍រំភើបញាប់ញ័រ ឬកើតក្តីមិនសប្បាយចិត្តដោយសារសាច់រឿង។
៧. សិល្បៈភាពយន្ត: សិល្បៈប្រភេទនេះបានដល់ភាពយន្តកុន ល្ខោន ដែលស្ដែងចេញតាមរយៈ
រូបភាពពិត ឬរូបភាពឆ្លុះបញ្ចាំងដែលធ្វើអោយមនុស្សមានចិត្តរំភើបញាប់ញ័រ សប្បាយ ឬកើតទុក្ខ។
ចំពោះខ្មែរយើង សិល្បៈប្រភេទនេះមានតាំងពីរយូរយាណាស់មកហើយដែលគេស្គាល់តាមរយៈ
ល្ខោនស្បែក។








0 comments:
Post a Comment