115d42.jpg

ប្រវត្តិខ្លះៗទាក់ទងនឹងកវី​រៀមច្បង ពៅ ស៊ីផូ



download game, bitcoine, SQL Analyst,the best photo collage, online design, freelance, metfone


គំនិត​ច្នៃប្រឌិត​ និង​ទេព​កោសល្យ​កវី​និពន្ធយើង​ គ្មាន​អ្នក​ណា​អាច​វិភាគ​ និង​វាយ​តម្លៃ​ឲ្យ​ឃើញពិត​ប្រាកដ​ថា​មាន​ជម្រៅ​កម្រិត​ណា​ឡើយ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​សន្និដ្ឋាន​ និង​ស្រាវជ្រាវដឹង​នោះ​គឺស្នា​ដៃ​របស់​លោក​សុទ្ធតែ​មាន​វ័យ​ចំណាស់រាប់​សិបឆ្នាំ​មកហើយ​ ជាក់ស្តែង​ក្នុង​ចំណោម​កវីទាំង​នោះ លោក​ ពៅស៊ីផូ ត្រូវ​បាន​គេដឹង​ថា​ ជា​កវី​មួយ​រូប​ដែល​មាន​ស្នាដៃចំណាស់​ជាង​គេបំផុត​កាល​ពី​ជំនាន់​មុន ដូច្នេះ​ហើយ​ទើប​អស់​លោក​កវីនិពន្ធ​នានាក្នុង​ជំនាន់​នោះចាត់​ទុកលោក​ជា​ “កវី​រៀមច្បង” មួយរូប​ដែល​ពូកគេ​យក​ជា​គំរូ និង​រៀន​សូត្រ​តាម។

download game, bitcoine, SQL Analyst,the best photo collage, online design, freelance, metfone, new game
ស្នាដៃនិពន្ធរបស់កវីរៀមច្បង ពៅ ស៊ីផូ

តាម​ការ​សិក្សា​ស្រាវជ្រាវ​ យើង​បាន​ដឹង​ថា​ លោក​ ពៅ ស៊ីផូ បាន​ផ្តើម​ស្ថាបនា​ស្នាដៃ​និពន្ធ​បទភ្លេង​ ទំនុក​ច្រៀង​តាំង​ពី​អំឡុង​ ទ.វ ឆ្នាំ​១៩៤០មកម្ល៉េះ។ ម៉្យាង​លោក​ ពៅ ស៊ីផូ នេះ​ឯង​ដែល​បាន​ចូក​ចែវ​ត្រួស​ត្រាយ​ផ្លូវឲ្យ​អ្នក​ចម្រៀង​ជំនាន់​នោះ​មាន​ឈ្មោះ​ល្បីល្បាញស្ទើរតែគ្រប់ៗគ្នា​ ដោយ​ក្នុង​នោះ​មាន​លោក​ សុះ ម៉ាត់ អ្នក​ស្រី​ ម៉ៅ​ សារ៉េត លោក​ អ៊ឹម​ សុង​សឺម ព្រម​ទាំង​បុរស​សម្លេង​មាស ស៊ិន ស៊ីសាមុត​ ជាដើម។ល។
លោក​ ពៅ ស៊ីផូ ក៏​ជា​អ្នក​បង្កើត​គំរូ​ណោត​ភ្លេង​ ABCD ផងដែរ​ដែលនៅស្រុកខ្មែរ​ជំនាន់​នោះ មិនទាន់មាន​អ្នកណា​សរសេរ​ចេញ​មកឡើយ ហើយក៏​ប្រហែល​គ្មាន​អ្នកណាអាច​មាន​សមត្ថភាពសរសេរចេញ​បាន​ដែរ​ ហើយក៏បាន​ក្លាយ​ជា​ប្រទីប​មួយ​ដ៏​សំខាន់ សម្រាប់​កវី​និពន្ធ​នានាយក​ ABCD ថ្មី​នោះ​ទៅប្រើ​គ្រប់​ៗគ្នាក្នុង​ការនិពន្ធ​បទភ្លេង។ ថ្វីបើ​ណោតភ្លេង​ថ្មីនោះ​មិន​មែន​ជា​ណោតភ្លេង​សកល (Solfere) ដែល​អាច​ប្រើ​ប្រាស់​បាន​តែ​ក្នុង​ស្រុក​ខ្មែរ​មែន ប៉ុន្តែនេះ​គឺ​ជា​កិត្តិយស​ធំណាស់​សម្រាប់ជាតិ​ខ្មែរ​ដែល​មាន​កុលបុត្រ​ម្នាក់​អាច​ច្នៃប្រឌិត​របស់​មួយ​ថ្មីដែល​ពិភពលោក​គ្មាន។

download game, bitcoine, SQL Analyst,the best photo collage, online design, freelance
ស្នាដៃនិពន្ធរបស់កវីរៀមច្បង ពៅ ស៊ីផូ

ដោយឡែក​ក្នុង​បណ្តាស្នាដៃ​របស់​លោក បទចម្រៀង​នីមួយៗ​សុទ្ធ​តែមាន​ប្រជា​ប្រិយភាព មាន​ការ​និយម​ចូលចិត្ត​ស្តាប់ពី​ប្រជា​ពលរដ្ឋ​គ្រប់ទិសទី ហើយ​ក្នុង​នោះ យើង​បាន​ស្រាវជ្រាវ​ដឹង​ថា​ បទ“អូនគង់ដឹងខ្លួន” ដែល​អធិរាជ​សម្លេង​មាស​ ស៊ិន ស៊ីសាមុត ជាអ្នក​បកស្រាយ​នោះ ក៏ជា​ស្នាដៃ​របស់​លោក ពៅ ស៊ីផូ ផងដែរ​ ដែល​លោក​និពន្ធ និងថតនៅអំឡុង​ដើម​ឆ្នាំ ១៩៧៤ ក្នុង​កាសែត​ចម្រៀង​​ ពៅ ស៊ីផូ ទី១ ក្រោម​ការ​ចាត់ចែង​ និង​សម្រួល​តន្រ្តីផ្ទាល់​ដោយ​ម្ចាស់​ស្នាដៃទាំងអស់ ហើយ​បទនេះលោក​និពន្ធ​ដើម្បីឌឺដង​ឲ្យភរិយា​របស់​លោក​ឈ្មោះ ចន្ធូ។
download game, bitcoine, SQL Analyst,the best photo collage, online design
តារាចម្រៀង ពៅ បញ្ញាពេជ្រ ក្មួយស្រីកវី ពៅ ស៊ីផូ

អ្នកស្រី​ចន្ធូ ដែល​សព្វថ្ងៃ​នៅ​មាន​ជីវិត​នៅឡើយ​រស់​នៅទីក្រុង​ភ្នំពេញ មាន​ប្រសាសន៍​រៀបរាប់​អំពី​ដំណើរ​រឿង​នៃបទនេះថា “ខ្លឹម​សារ​ទាំង​អស់​ក្នុង​ទំនុកច្រៀង​បទនេះ គឺ​ស្វាមី​អ្នកស្រី​និពន្ធឡើង​ដើម្បី​ចំអក​ឌឺដង​ ផ្លែផ្កាឲ្យ​អ្នក​ស្រី​តែម្តង ព្រោះពេលនោះ​អ្នក​ស្រី​ដែល​កំពុង​ឈាន​ចូល​វ័យម្ភៃឆ្នាំ​បន្តិចបន្តួច មានរូប​សម្ភស្ស​ស្អាត​​ ដូច្នេះហើយ​ទើប​ពេល​ទៅធ្វើការ​មាន​បុរស​ជា​ច្រើន​បាន​លេបខាយ​សម្តី ក្នុង​ន័យ​លេង​សើច​ផង​​ បន្លំសុំ​ស្នេហ៍ផង តែ​អ្នក​ស្រីមិន​បាន​ដាក់ចិត្តអ្វីឡើយ ប៉ុន្តែ​ដោយ​សារ​មាន​និស្ស័យ​រួសរាយ អ្នក​ស្រី​មិន​កំណាញ់សម្តី​ក្នុង​ការ​ឆ្លើយ​ឆ្លងទៅបុរសៗ​ទាំង​នោះ​ទេ ព្រោះពួកគេសុទ្ធតែ​ជា​មិត្តរួម​ការ​ងារ​ជាមួយ​អ្នកស្រី។

download game, bitcoine, SQL Analyst,the best photo collage, online design
ស្នាដៃនិពន្ធរបស់កវីរៀមច្បង ពៅ ស៊ីផូ


​ដោយ​សារ​ឃើញ​អ្នក​ស្រីចូលចិត្ត​និយាយ​លេង​សើច​ និង​តបតសម្តី​ជាមួយបុរសៗ​នៅ​កន្លែង​ធ្វើ​ការ​​ញឹកញាប់ដូច្នេះហើយ ទើប​លោក​ ពៅ ស៊ីផូ ស្វាមីអ្នកស្រី​មាន​ចិត្ត​ប្រច័ណ្ឌ​ ហេតុនេះ​ដោយ​សារ​​លោក​ជា​កវី​ពូកែ​តែង​កាព្យ​ចម្រៀងស្រាប់​ផង​នោះ ពេលនោះ​លោក​ក៏​និពន្ធ​បទ​នេះ តែម្តង គឺ​និពន្ធ​ដំណាល​គ្នា​នឹង​បទ “ល្មម​ហើយ​ណាស្រី”។ ចំណែក​ទំនុក​ច្រៀង​បទនេះ ថ្មីបើ​មាន​ន័យ​គ្រោតគ្រាត​មែន ប៉ុន្តែ​អ្នក​ស្រី​បញ្ជាក់ថា​គឺ​គ្រាន់​តែ​ជា​ការ​ក្នក់ក្នាញ់​ស្រឡាញ់​លាយ​ស្អប់របស់​ស្វាមី​អ្នកស្រីប៉ុណ្នោះ​ មិនមែន​ឈ្លោះប្រកែក បែកបាក់គ្នាទេ តែ​ដោយ​សារលោក​សរសេរ​បាន​ល្អ ទើប​នាំ​ឲ្យ​អ្នក​ស្តាប់គិត​ថា គូស្នេហ៏ទាំង​ពីរ​ប្រេះឆាគ្នា​ព្រោះតែ​ខាង​ស្រី​ក្បត់ចិត្ត គឺ​ដូច​ត្រង់​ឃ្លា​ដែល​លោក​ ស៊ិន ស៊ីសាមុត ច្រៀងថា៖ “ទោះ​សូរិយា​រះបំភ្លឺ​ភពថ្មី ក៏ចិត្តស្រីនៅមិន​អស់​ក្តីប្រាថ្នា ព្រោះចិត្ត​វង្វេង​នឹង​កាម​តណ្ហា គ្មានគ្រូពេទ្យ​ណា​អាចព្យាបាល​បាន..”

download game, bitcoine, SQL Analyst,the best photo collage, online design, freelance, metfone
ស្នាដៃនិពន្ធរបស់កវីរៀមច្បង ពៅ ស៊ីផូ


សូម​បញ្ជាក់ថា​ សព្វថ្ងៃ​ជាទូទៅ​គេ​ដាក់​ចំណង​ជើង​បទនេះខុសថា “គង់មានថ្ងៃស្រី​ដឹង​ខ្លួន“ ខុសពី​ចំណង​ជើង​ដើមគឺ “អូនគង់ដឹងខ្លួន” ឯណោះទេ។ ​ដូច្នេះ​តាម​រយៈការ​គាស់​រំលើង​ និង​ការ​បក​ស្រាយ​នេះ​ សូមប្រិយមិត្តទាំង​ឡាយ ពិសេស​ផលិតកម្ម​រកស៊ី​ថតចម្រៀង និង​ផលិត​បទចម្រៀង​ខារាអូខេនានា មេត្តា​ជួយ​ដាក់​ចំណង​ជើង​ឲ្យត្រឹម​ត្រូវ​តាម​លំនាំដើមផង​ ហើយ​ប្រសិន​អាច​ដាក់​ឈ្មោះអ្នក​និពន្ធ​ទៀត​ផង​នោះ ពិត​ជា​ល្អមែនទែន​ ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​អ្នក​បង្កើត​ផង ព្រោះជា​ទូទៅ​គេ​ស្គាល់​តែ​អ្នក​ច្រៀង​ប៉ុណ្នោះ៕








Share on Google Plus

About pvisal

    Blogger Comment
    Facebook Comment

0 comments:

Post a Comment