115d42.jpg

ជីវៈប្រវត្តិតារាសម្តែងដ៏ល្បីសម័យដើម " លោក​ គង់ សំអឿន "

smart, online game, forex, battle warship,cellcard,crowdsale,robot design challenge,war commander, token sale, bitcoin, airasia,online courses, online shoes,

លោក គង់ សំអឿន ជាតារាភាពយន្តខ្មែរម្នាក់ដែលមានប្រជាប្រិយភាពជាងគេក្នុងអំឡុងទសវត្សរ៍ ទី៦០ និងទី៧០ ។ មហាជនខ្មែរទូទៅដែលមានអាយុ៤០ឆ្នាំឡើង គឺសុទ្ធតែបានស្គាល់លោកគង់ សំអឿន យ៉ាងច្បាស់តាមរយៈខ្សែភាពយន្តជាច្រើនដែលលោកបានសម្តែង ។

លោកជារៀមច្បងរបស់ប្អូនប្រាំនាក់ ដែលជាតារាភាពយន្តទាំងអស់ រួមមាន៖

១.លោកគង់សំអាត
២.គង់ឡុច
៣.គង់ចន្ថា
៤.គង់សុភណ័ និង
៥.គង់សុភី។

លោក គង់ សំអឿន មានរូបរាងខ្ពស់សង្ហា បើពិនិត្យផ្នែកនីមួយៗនៃមុខមាត់របស់លោក គឺមិនមានអ្វីលើសគេទេ ភ្នែកលោករាងតូចម្ខាង ច្រមុះពៀចបន្តិច មាត់រាងវៀចបន្តិច ដំណើរលោករាងប៉ែលបន្តិច តែបើពិនិត្យសរុបមកស្រាប់តែឃើញលោកស្រស់អស្ចារ្យមានអំណោយទាន ក្រៃលែង មានស្រីៗជាច្រើនវង្វេងនឹងរបៀបញញឹមរបស់លោក គឺញញឹមមួយចំហៀងមាត់ដ៏គួរឱ្យទាក់ទាញ ។ ដោយសារលក្ខណៈពិសេសនេះហើយ ដែលលោកបានក្លាយជាបុរស “សម្បូរស្នេហ៍” យ៉ាងខ្លាំង ។


token sale, bitcoin, airasia,online courses, online shoes, gay life, gay social, game developers,


លោកគង់ សំអឿន សម្បូរមិត្តស្រីណាស់ តែក៏មានពេលខ្លះ លោកដេកមិនលក់បក់មិនល្ហើយ ដោយសារ “ពួកនាង” ដែរ ។ មិនតិចដងទេដែលគេបាន “ស្ទាក់ផ្លូវ” លោក ដើម្បីគំរាមថា ឈប់ទាក់ទងនាងនេះ ឬនាងនោះ ព្រោះនាងជារបស់អញ។ តែជាការធម្មតាទេ លោកមិនដែលគិតថាជារឿងធំដុំ ព្រោះលោកមិនដែលទៅអូសទាញនាងណាមួយទេ គឺពួកនាងមករកលោកដោយខ្លួនឯងទេតើ មានពេលខ្លះលោកត្រូវបាត់បង់ពេលវេលា ដើម្បីតែរត់គេច “ពួកនាងជំទាវ” ទាំងនោះទៀតផង ។ អ្នកស្រី ប៉ូ ផល ជាម្តាយរបស់លោក គង់ សំអឿន ធ្លាប់បាននិយាយរៀបរាប់កាលពីទសវត្សរ៍ឆ្នាំ១៩៩០ថា “អឿន កូនខ្ញុំស្លូតណាស់ សុភាពណាស់ គេជាមនុស្សមិនសូវចេះនិយាយស្តី ភាគច្រើនរបស់កាយវិការគេ គឺញញឹម ។ អឿន ស្រឡាញ់ប្អូនៗណាស់ គេតែងផ្គត់ផ្គង់ថែទាំម្តាយ និងប្អូនៗជារហូត។ ខ្ញុំមិនដឹងថា គេមាននិស្ស័យសិល្បៈនេះ តាំងពីពេលណាមកទេ ព្រោះកាលណោះ ខ្ញុំរស់នៅពោធិចិនតុង ែតអឿន, អាត និងឡុច បីនាក់បងប្អូននាំគ្នាមកស្នាក់នៅរៀនផ្ទះឪពុកមា ធ្វើគយនៅភ្នំពេញ ។ លុះត្រាតែគេមានឈ្មោះល្បីល្បាញហើយ ទើបខ្ញុំនិងឪពុកគេបានដឹង ។ ឪពុកគេជាអ្នករដ្ឋការ ថ្វីបើមានកូន៦នាក់សុទ្ធតែប្រុស តែគាត់តឹងរឹង បិទសេរីភាពកូនប្រៀបដូចកូនទាំងនោះជាស្រី ។ គាត់មិនចូលចិត្តនឹងឱ្យកូនមានមិត្តភក្តិចុះឡើងផ្ទះ គាត់មិនចូលចិត្តឱ្យកូនក្លាយទៅជាអ្នកកុនល្ខោនទេ គឺគាត់តម្រូវថា កូនម្នាក់ៗត្រូវតែខិតខំរៀនសូត្រ ។ អឿន តែងត្រូវ “រំពាត់” ជាញយដង អំពីរឿងចំណូលចិត្តជាអ្នកសិល្បៈនេះ ។ ដោយដឹងនិស្ស័យចិត្តឪពុកដូច្នេះ កូនៗនាំគ្នាលាក់មិនឱ្យឪពុកម្តាយដឹងពីរឿងលេងកុនទេ ។ គិតទៅកាលណោះ ខ្ញុំអាណិតកូនណាស់ កូនចង់ដើរតួកុន ចង់ល្បី សុខចិត្តទៅខ្ចីអាវធំពីបងប្រុសជីដូនមួយពាក់ស័ក្តិ៤ខាងអាកាសចរណ៍ ដោយកុហកថាទៅញ៉ាំការ តាមពិតមិនមែនទៅញ៉ាំការឯណា គឺយកទៅថតកុនសោះ ។


smart, online game, forex, battle warship,cellcard,crowdsale,robot design challenge,war commander, token sale, bitcoin, airasia,online courses,


អឿន ខ្ចីញយខ្លាចចិត្តបង ប្រើឡុចឱ្យទៅខ្ចីម្តង ទាល់តែបងប្រុសឆ្ងល់ថា ហេតុអីក៏ពួកវាសម្បូរគេហៅការម្ល៉េះ បានជាខ្ចីអាវខោមិនចេះឈប់សោះ ។ នឹកដល់ត្រង់នេះខ្ញុំអាណិតកូនណាស់ ហេតុតែចង់ល្អ ចង់ល្បី សុខចិត្តកាត់កេរ្តិ៍កាត់ខ្មាស ភូតកុហក រហូតដល់គេល្បីល្បាញ ។ ខ្ញុំនៅចាំថា គ្រាន់តែអាវធំដែលគេកាត់ពាក់សម្តែងមានគ្រប់ពណ៌ គ្រប់ម៉ូតដាក់តម្រៀបក្នុងទូខោអាវប្រៀបដូចហាងសម្លៀកបំពាក់ ។ អឿន ស្លៀកពាក់អីក៏សម ក៏ស្អាត សម្លៀកបំពាក់ដែលអឿនកាត់ពាក់ អ្នកណាឃើញក៏ស្រឡាញ់ ក៏សុំយកម៉ូតតាមដែរ ។ ខ្ញុំនៅនឹកឃើញថៃ្ងដែលខ្ញុំនិងប៉ាវាដឹងថា កូនជាតួកុន ។ ថៃ្ងមួយអឿន យកសំបុត្រអញ្ជើញបី-បួន មកអញ្ជើញខ្ញុំនិងឪពុកវាឱ្យទៅមើលកុនរឿង “សព្វសិទ្ធ” ។

smart, online game, forex, battle warship,cellcard,crowdsale,robot design challenge,war commander, token sale, bitcoin, airasia,online courses, online shoes, gay life, gay social, game developers,
 លោក គង់ សុភី ប្អូនប្រុសបង្កើតលោក គង់ សំអឿន

ពេលទៅដល់មុខរោង ឃើញគេគូររូបតាំងធំៗ ឪពុកវាលាន់មាត់ប្រាប់ខ្ញុំថា “ម៉ែវាអាតួនេះដូចកូនយើងដល់ហើយ” ខ្ញុំក៏ងក់ក្បាល ព្រោះដូចមែន គ្រាន់តែរូបនោះធំជាង ហើយស្លៀកពាក់បុរាណទៅ ក៏ស្អាតជាង ។ លុះដល់ពេលចូលក្នុងរោង េយីងបានឃើញឈ្មោះដែលគេដាក់ពីក្រោមរូបតាំងលំអរោង ឪពុកវាលាន់មាត់ស្រឡាំងកាំង យីឈ្មោះក៏ដូចកូនយើងទៀត តិចលោវាទៅ... ហើយចុះវាទៅថតកុនពីអង្កាល់ ?...ទាំងពីរនាក់លែងមានយោបល់តទៅទៀត ហើយក៏មើលរឿងរហូតដល់ចប់ ។ ដំបូងឪពុកខឹងណាស់ ទ្រាំស្ទើរមិនបាន ពេលត្រឡប់មកផ្ទះវិញ ដើម្បី “ជេរ” ឱ្យអស់ចិត្ត ។ តែដោយអ្នកអង្គុយក្បែរយើងនោះ សរសើរមិនដាច់មាត់ ឯសាច់រឿងក៏ល្អមើល តួសម្តែងក៏សម ឪពុករបស់គេក៏លែងមាត់តែម្តង ។ អឿនគោរពកោតខ្លាចឪពុកណាស់ ពេលឪពុកហៅអឿនមកសួរ អឿនសារភាពថា ដោយសារចាងហ្វាងផលិតកម្មមកអង្វរខ្លាំងពេក ទើបសុខចិត្តលេង ហើយក៏មិនចោលការរៀនសូត្រដែរ...ទើបឪពុកនៅស្ងៀមលែងមាត់លែងក គ្រាន់តែមិនសូវសប្បាយក្នុងចិត្ត ។ ខ្ញុំក៏យល់ដែរថា ប្តីខ្ញុំគាត់ជាភូឈួយរបស់ លោកញឹក ជូឡុង។


bitcoin, airasia,online courses, online shoes, gay life, gay social, game developers,



លោកជាអ្នករៀនសូត្រចេះដឹង ហើយជាតន្ត្រីករម្នាក់ ដែលមានជំនាញខាងកូតវីយូឡុង និងចូលចិត្តភ្លេងខ្មែរ ភ្លេងមហោរីណាស់ តើហេតុអីដល់ពេលកូនក្លាយជាអ្នកសិល្បករភាពយន្ត ដែលលោកបែរជាមិនចង់ឃើញទៅវិញ ។ ក្រោយមក ពេលដែលអឿនមានលុយកាក់បានទិញផ្ទះមួយឱ្យគាត់នៅក្រៅក្រុង ធ្វើស្រែចម្ការដាំដុះតែម្នាក់ឯង ដោយធ្វើមិត្តជាមួយនឹង “ចប” ឯខ្ញុំនិងកូនៗរស់នៅជាមួយអឿននៅផ្ទះវីឡានៅផ្លូវភ្លោះសព្វថៃ្ង (ផ្ទះទូតគុយបា) នេះឯង រហូតដល់ថៃ្ងបែក៧៥” ។ លោក គង់ សុភី ដែលត្រូវជាប្អូនប្រុសរបស់លោក គង់ សំអឿន ក៏បាននិយាយបន្ថែមទៀតថា “បងប្រុសជាបុរសសុភាពណាស់ នៅខាងក្រៅ មិនដូចជានៅក្នុងកុនដែលទស្សនិកជនឃើញថាគាត់ “ខិល” ចំណាប់នោះទេ ។ គាត់ជាមនុស្សតិចមាត់តិចក តែស្រឡាញ់ប្អូនៗ និងចូលចិត្តក្មេង ។ ពេលគាត់ទៅសម្តែងនៅជនបទឆា្ងយៗ គាត់តែងចូលផ្សារដូរលុយរាយដើម្បីចែកឱ្យក្មេងៗ កូនចៅ អ្នកភូមិពេលដែលមកចោមរោមមើល ។ ពេលគាត់ផាត់មុខ មានក្មេងៗមករោមជុំ គាត់តែងលើកក្មេងណា ដែលតូចជាងគេមកដាក់លើភ្លៅបណ្តើរ ផាត់មុខបណ្តើរ ។

smart, online game, forex, battle warship,cellcard,crowdsale,robot design challenge,war commander, token sale, bitcoin, airasia,online courses, online shoes,
លោក គង់ សំអឿន និង អ្នកមីង​ឌី សាវ៉េត



គាត់មិនដែលសម្តែងកិរិយា ឱ្យឃើញនូវការស្អប់ខ្ពើម ឬ ខ្លាចប្រឡាក់នឹងដៃជើងរបស់ពួកក្មេង ដែលកខ្វក់នោះឡើយ ។ ចាស់ទុំជិតខាងក៏ដូច្នេះ ស្រឡាញ់ចូលចិត្តគាត់គ្រប់ៗគ្នា ។ ចរិតរបស់គាត់គោរពចាស់ ស្រឡាញ់ក្មេង ព្រោះគាត់ក៏គ្មានកូន ។ ប្រពន្ធមិនរៀបការរបស់គាត់ គឺ បងរ៉េន គាត់ស្រឡាញ់ថែថួនពួកខ្ញុំជាប្អូនៗណាស់ ហើយក៏មិនដែលប្រច័ណ្ឌហួងហែងបងប្រុសទាល់តែសោះ ។ ប្តីទៅណាក៏ទៅៗ ប្រពន្ធនៅផ្ទះថែថួនប្អូនៗ មើលថែម្តាយក្មេក ដូចជាភរិយាពេញច្បាប់ដទៃដែរ ដោយសារតែទឹកចិត្តដ៏ប្រពៃនេះហើយ ទើបបងអឿនគាត់មិនដាច់ចិត្ត ចេះតែរស់នៅជាមួយរហូត ទោះជាមានខិលខូចខាងក្រៅខ្លះ ក៏គាត់មិនចោលប្រពន្ធដ៏ល្អនេះដែរ ។





បងអឿនគាត់ចាប់ល្បីខ្លាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥តែម្តង ។ គាត់បានទៅចូលរួមក្នុងមហោស្រពភាពយន្តភូមិភាគអាស៊ី នៅហុងកុង សាំងហ្គាពួរ និងទីក្រុងបាងកក ។ កាលនោះទៅជាក្រុមដោយមាន សមាជិក៦នាក់ គឺបងគង់ សំអឿន, បង គង់ សំអាត, លោកជា យុទ្ធថន, លោកណុប ណែម, អ្នកស្រី គឹម ណូវ៉ា និងអ្នកស្រី សោម វណ្ណសូដានី ។ គ្រប់ប្រទេសគឺសុទ្ធតែបានទទួលពានរង្វាន់ទាំងអស់ ។ ចន្លោះពេលនោះដែរ បងអឿនបានទៅថតខ្សែភាពយន្តឱ្យលោក លី ប៊ុនយីម ដែលថតនៅប្រទេសទាំងបី ហុងកុង ថៃ និងខ្មែរ គឺ រឿង “ឯណាប្រពន្ធខ្ញុំ?” តួស្រីគឺអ្នកស្រី វីរៈតារា អតីតៈភរិយាលោក លី ប៊ុនយីម ។ កាលណោះបងប្រុសបានចងមិត្ត ជាមួយតារាឯកក្នុងក្រុមហ៊ុនសាវប្រាឌ័រ មានលោក ជាង តាវវ៉េ, ទីលុង, ឈិន ក្វាន់ថៃ ជាដើម ។ លោកគង់ សុភី បានបង្ហាញការសោកស្តាយថា “ប្រសិនបើបងប្រុសខ្ញុំកុំគិតគ្រួសារពេក កុំស្រឡាញ់បងប្អូនពេក ម្ល៉េះគាត់មិនស្លាប់ទេ ព្រោះនៅឆ្នាំ១៩៧៥ គាត់បានទទួលកុងត្រាថតបីរឿងជាមួយក្រុមហ៊ុនបរទេស ហើយគេបានបង្ខំឱ្យគាត់ទៅក្នុងពេលឆាប់ៗ ដើម្បីចាប់ផ្តើមថតនៅ ប្រទេសថៃ, តែដោយបងប្រុសខ្ញុំគិតថា ទៅម្តងនេះរយៈពេលយូរ នៅរង់ចាំជួបជុំគ្រួសារនៅភ្នំពេញ រហូតដល់ចូលឆ្នាំខ្មែរហើយសិនសឹមទៅ...។


war commander, token sale, bitcoin, airasia,online courses, online shoes, gay life, gay social, game developers,

ដឹងអីព្រឹត្តិការណ៍១៧មេសា បានធ្វើឱ្យគម្រោងការនោះ ត្រូវរលាយ ហើយបងប្រុសត្រូវបាត់បង់ជីវិតយ៉ាងខ្លោចផ្សាទៀត ។ ខ្ញុំនៅចាំបានថា គ្រួសារខ្ញុំទាំងអស់ត្រូវគេជម្លៀស ឱ្យចេញទៅតាមផ្លូវតាខ្មៅស្អាង ព្រែកតូច ។ បងអឿនខ្ញុំស្លៀកខោចែវ ពាក់អាវយឺត បង់កក្រមាមួយ ពាក់ស្បែកជើងផ្ទាត់រុញឡានចេញទៅ ។ បងគង់ ឡុច មានប្រពន្ធកូនខ្ចី, បងគង់ ចន្ថា មានប្រពន្ធកូនកាត់បារាំង កូនបីនាក់ ។ តាមផ្លូវបងអឿនខំលាក់មុខដែរ តែទៅដល់ណាក៏គេស្គាល់ ។ យើងទៅរស់នៅស្រុកស្អាងព្រែកតូចរយៈពេលប្រហែលពីរខែ គេ (ខ្មែរក្រហម) យកបងអឿនទៅ ។ ខ្ញុំចាំបានថា ថៃ្ងនោះម៉ែ និងបងរ៉េនប្រពន្ធបងអឿននាំគ្នាទៅគក់ខោអាវនៅមាត់ទន្លេ ។ ខ្ញុំលីងពោត ដាក់ស្ករឱ្យបងហូប ។ បងអឿនកំពុងអង្គុយហូបពោតលីង ឪពុកខ្ញុំអង្គុយជក់បារីនៅក្បែរនោះ ស្រាប់តែមានពួកយោធាអាវខ្មៅពីរនាក់ជិះម៉ូតូសេអិល ចូលមកប្រាប់ថា “គណៈតំបន់សុំជួបមិត្តអឿនជាប្រញាប់” បងអឿន ខ្លួនទទេទាញអាវយឺត ហើយលាឪពុកខ្ញុំ អង្អែលក្បាលខ្ញុំ ជាចុងក្រោយក៏ឡើងម៉ូតូ សេអិល ពីក្រោយអ្នកឌុប ។


smart, online game, forex, battle warship,cellcard,crowdsale,robot design challenge,war commander, token sale, bitcoin, airasia,online courses, online shoes, gay life, gay social, game developers,


អាម្នាក់ទៀតកាន់កាំភ្លើងអង្គុយជាប់ពីក្រោយ ។ តាំងពីថៃ្ងនោះមក បងប្រុសខ្ញុំក៏បាត់ស្រមោលលែងឃើញត្រឡប់មកផ្ទះ។ ក្រោយមក ឮគេលួចប្រាប់ថា គាត់ត្រូវគេបណ្តើរមកនៅម្តុំកោះគ ហើយប្រហែលជាគាត់ត្រូវស្លាប់នៅទីនោះ។ ម្តាយខ្ញុំរីងរៃដើររកកូនដូចមនុស្សឆ្កួត ។ បងប្រុសខ្ញុំទាំងបីនាំគ្នារត់ទៅខេត្តកំពង់ធំ ហើយត្រូវបែកគ្នាអស់ ។ សព្វថៃ្ងខ្ញុំនៅសល់តែបងប្រុសម្នាក់គត់ ដែលភៀសខ្លួនរួចទៅកាណាដា ឯបងអាត បងភ័ណ ត្រូវស្លាប់នៅកំពង់ធំ បងចន្ថាទាំងប្រពន្ធត្រូវស្លាប់នៅភ្នំលាជ ។ ជីវិតគ្រួសារខ្ញុំ ដែលសុទ្ធតែជាតារាភាពយន្ត បានឆ្លងកាត់ជីវិតឈឺចាប់ព្រាត់ប្រាសចម្លែកខុសគេ ។ ខ្ញុំស្អប់ព្រឹតិ្តការណ៍១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ណាស់ ព្រោះខ្ញុំបាត់បង់នូវអ្វីៗទាំងអស់ដែលខ្ញុំត្រូវមាន បាត់បង់លំនឹងផ្លូវចិត្ត ដោយការស្រណោះអាល័យបងៗ ដែលជាតារាដ៏ភ្លឺចិញ្ចាច នៃពិភពសិល្បៈភាពយន្តខ្មែរ ប្រសិនបើពួកគាត់នៅរស់ ម្ល៉េះអាចជួយខ្មែរផ្នែកវិស័យនេះឱ្យបានល្អប្រសើរឡើងថែមទៀត មួយចំណែក ៕

ប្រភព៖វីគីភីឌា







Share on Google Plus

About pvisal

    Blogger Comment
    Facebook Comment

0 comments:

Post a Comment