115d42.jpg

ប្រវត្តិ​បទ​ចម្រៀង «អារសាច់ជូនម្តាយ » របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន



smart, online games, design, new app, new phone, the best photo collage, war commander,




​ប្រវត្តិ​ដើម​

​កាលពី​ឆ្នាំ​១៩៦៦ លោក​គ​ង្គ ប៊ុន​ឈឿន បាន​សរសេរ​ប្រលោមលោក​មួយ​ឈ្មោះថា​“​អារ​សាច់​ជូន​ម្តាយ​” ផ្សាយ​ក្នុង​ទំព័រសារព័ត៌មាន​“​សុវណ្ណ​ភូមិ​” ដែល​កាលណោះ លោក​គង់ ប៊ុន​ឈឿន ជា​អ្នកនិពន្ធ​ប្រចាំ​សារព័ត៌មាន នេះ ហើយ​ក្រោយ​ឆ្នាំ​១៩៧០ លោក​ក៏​ជា​និពន្ធ​នាយក និង​ជា​ចាងហ្វាង​នយោបាយ​ប្រចាំ​សារព័ត៌មាន​នេះ​ទៀត​ផង​។​
​ ​ដោយសារ​រឿង​“​អារ​សាច់​ជូន​ម្តាយ​”​នេះ ជា​ប្រលោមលោក​ផ្នែក​ជីវិត​សោក ដែល​ទាក់ទាញ​អារម្មណ៍​អ្នក អាន​ទូទៅ ទើប​នៅ​ឆ្នាំ​១៩៦៧-៦៨ លោក​កា ឆាយលាង ហៅ​សា​រ៉ាវុធ ដែល​ជា​ចាងហ្វាង​ផលិតកម្ម​ប្រាសាទ​មាស ភាពយន្ត បាន​ទាក់ទង​សុំ​ទិញ​សិទ្ធិ​រឿង​អារ​សាច់​ជូន​ម្តាយ​ពី​លោក​គ​ង្គ ប៊ុន​ឈឿន យក​ទៅ​ថត​ជា​ខ្សែភាពយន្ត។



mart, online games, design, new app, new phone, the best photo collage, war commander,


​ដោយ​យល់ឃើញថា លោក​គ​ង្គ ប៊ុន​ឈឿន ជា​ម្ចាស់​រឿងនេះ លោក​សា​រ៉ាវុធ​បាន​សំណូមពរ​ឱ្យ​លោក​គ​ង្គ ប៊ុន​ឈឿន​តាក់តែង​បទ​ចម្រៀង​ពីរ​បទ សម្រាប់​បញ្ចូល​ទៅក្នុង​ខ្សែភាពយន្ត​រឿងនេះ ទី​មួយ​បទ​“​អារ​សាច់​ជូន ម្តាយ​” និង​ទី​២​បទ​“​រស​ស្នេហ៍​ឧត្តម​” ។​
​ ​ក្រោយពី​បាន​តាក់តែង ទាំង​បទ ទាំង​ទំនុកច្រៀង​រួចហើយ លោក​គ​ង្គ ប៊ុន​ឈឿន ក៏​បាន​ប្រគល់ឱ្យ​លោក ហាស់ សាឡ​ន ធ្វើ​ ARRANGEMENT និង​ដឹកនាំ​វង់​តន្ត្រី​ចម្រុះ​មួយ ដែល​មាន​លោក​ស៊ីន ស៊ី​សាមុត និង​អ្នកស្រី​រស់ សេរី​សុទ្ធា ជា​អ្នក​បកស្រាយ​មនោ​សញ្ចោ​ត​នា ។​


mart, online games, design, new app, new phone, the best photo collage, war commander,


​លោក​គ​ង្គ ប៊ុន​ឈឿន បាន​និយាយថា​“​ខ្ញុំ​នៅ​ចាំបាន​ថា នៅពេល​ថត​បទ​អារ​សាច់​ជូន​ម្តាយ​នៅក្នុង​ស្ទីឌីយោ របស់​អ្នក​ស្រីវ័ណ ចន្ទ លោក​ស៊ីន ស៊ី​សាមុត​មាន​ការនឿយហត់​ខ្លាំង ក្នុងការ​ច្រៀង​បទ​នេះ គឺ​ថត​ចំនួន​១១​ដង ទើប សម្រេច​ជាការ​បាន ដោយ​មេ​ឡូ​ឌី​របស់​បទ​នេះ មាន​ទំនួល​តឹង​ពិបាក​ច្រៀង ហើយ​រវល់​តែ​ខុស​នេះ ខុស​នោះ​មិនចេះ ចប់ ។ នៅ CODA ចុងក្រោយ លោក​ស៊ីន សាមុត​ខំ​ស្រែក​ទាល់តែ​ហើប​ជើង​ពី​ដី ទើប​ដល់​តុង​ដែល​ត្រូវ​យក ។ ពេល នោះ​ខ្ញុំ​ឃើញ​ខ្នង​គាត់​បែកញើស​រហាម ព្រោះ​ទម្លាប់​របស់​គាត់ ពេល​ច្រៀង​នៅក្នុង​ស្ទី​ឧីយោ គាត់​មិ​ពិក់​អាវទេ គឺ ដៃ​ទាំង​ពីរ​កាន់​ម៉ុង​ដូលីន និង​ត្រេះ​សង្វាក់​ជាប់​ជានិច្ច ឯភ្នែក​រំពៃ​តាមដាន​មើល NOTE ABCD និង​ទំនុកច្រៀង ដែល​ដាក់ នៅលើ PORTE-NOTE ឥតខ្ចោះ​” ។​


mart, online games, design, new app, new phone, the best photo collage, war commander,


​ដោយសារ​បទ​អារ​សាច់​ជូន​ម្តាយ មាន​ខ្លឹមសារ​រិះគន់​ជីវិត​នៃ​ស្នេហា​ប្រកាន់វណ្ណៈ ទើប​នៅ​ពេល​ចាក់ផ្សាយ ក្នុង​ខ្សែភាពយន្ត ធ្វើឱ្យ​អ្នក​ស្តាប់​គ្រប់​មជ្ឈដ្ឋាន​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជាខ្លាំង ហើយ​ល្បីល្បាញ​ជ្រាប​ចូលក្នុង មនោ​សញ្ចោ​ត​នា​របស់​ទស្សនិកជន​យ៉ាង​រហ័ស​ជាទីបំផុត ពិសេស​គឺ​ស្រទាប់​យុវវ័យ ។​
​ ​លោក​គ​ង្គ ប៊ុន​ឈឿន បាន​សារភាព​ដោយ​ត្រង់​ថា នៅពេល​ថត​ចប់​ភ្លាម លោក​មាន​ការបារម្ភ​ក្រែង​បទ អារ​សាច់​ជូន​ម្តាយ​ចេញ​មិន​រួច ព្រោះ​ប៉ះពាល់​ដល់​ភាព​គ្រោតគ្រាត​របស់​សង្គម​មនុស្ស​នា​សម័យ​នោះ ចំៗ​ពេក​។ ប៉ុន្តែ ដោយហេតុ​ថា ចុង​ប៉ា​ការបស់​លោក​មាន​សច្ចៈ​ធម៌​ពិតប្រាកដ ទើប​បទ​នេះ​បាន​ហូរ​ចេញពី​បេះដូង​របស់​លោក ទៅ​បម្រើ​អ្នក​ស្តាប់​ខ្មែរ​ទាំងអស់ ដោយ​គ្មាន​អ្វី​រារាំង​ទប់ស្កាត់​បាន​ឡើយ ។​




​តាមរយៈ​សំឡេង​មាស​របស់​លោក​ស៊ីន ស៊ី​សាមុត បទ​នេះ បាន​ស្ថិតនៅ​ជានិច្ច​ក្នុង​ដួងចិត្ត​ប្រជាជន​ខ្មែរ រហូតមកដល់​ពេល​បច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ បទ​នេះ​បានធ្វើឱ្យ​កម្រើក​រំ​ជួយ​ដល់​មនោ​សញ្ចោ​ត​នា​របស់​យុវវ័យ ជំនាន់​ក្រោយ​ទៀត តាមរយៈ​ការថត​បញ្ចូល​ក្នុង​ខ្សែ​វីដេអូ​រឿង​“​ព្រះ​គុណ​ម៉ែ​” ឬ “​អារ​សាច់​ជូន​ម្តាយ​” ដែល​លោក គ​ង្គ ប៊ុន​ឈឿន​រៀបចំ​ផលិតឡើង​សាជាថ្មី ដើម្បី​ឧទ្ទិស​ដល់​អតីតកាល​ដ៏​គួរឱ្យ​សោកស្តាយ​នោះ ។​
​ ​មាន​អ្នក​ស្តាប់​ខ្លះ​ឆ្ងល់ ហើយ​សួរ​លោក​គ​ង្គ ប៊ុន​ឈឿន​ថា ហេតុម្តេច​ក៏ INTRODUCTION របស់​បទ អារ​សាច់​ជូន​ម្តាយ មាន​ស្រែកថា​“​កូន​សូម​អារ​សាច់​ជូន​ម៉ែ​”​ផង និង​“​កូន​សូម​អារ​សាច់​ជូន​ម្តាយ​”​ថែម​ទៀត​?
​ ​លោក​គ​ង្គ ប៊ុន​ឈឿន បាន​បំភ្លឺថា មុនដំបូង​ឃ្លា​ដែល​ស្រែកថា​“​កូន​សូម​អារ​សាច់​ជូន​ម៉ែ​!...” នោះ​គឺ​តួអង្គ ស្រែក​ចំពោះ​ម្តាយ​របស់​ខ្លួន ឯ​ឃ្លា​ទី​ពីរ ដែលថា​“​អារ​សាច់​ជូន​ម្តាយ​”​នោះ គឺ​តួអង្គ​ខំ​ស្រែក​ប្រកាស​ចំពោះ​ពិភព​ផែន ដី​ទាំងមូល ។ នេះ​ជា​ស្ទីល​របស់​អ្នកនិពន្ធ ដែល​ធ្វើឱ្យ​សាច់​បទ​កាន់តែ​មាន​មនោ​សញ្ចោ​ត​នា​ជ្រាលជ្រៅ​ខ្លាំងឡើង និង ប្លែក​ពី​គេ​...​។​


mart, online games, design, new app, new phone, the best photo collage, war commander,







Share on Google Plus

About pvisal

    Blogger Comment
    Facebook Comment

0 comments:

Post a Comment