ថ្វីត្បិតសព្វថ្ងៃមានការវិវឌ្ឍន៍នៃវិស័យសិល្បៈតារាសម្តែងជើងចាស់ជាច្រើនរូបបានរៀបអាពាហ៍ពិពាហ៍ មានអាយុកាន់តែច្រើននិង ចូលនិវត្តន៍ចាកចេញពីសិល្បៈយ៉ាងណាក្តីក៏នៅតែមានការចង់ដឹងអំពីស្ថានភាពរស់នៅបច្ចុប្បន្នរបស់កំពូលអតីតតារាជើងចាស់ពីមហាជន ។តារាសិល្បៈខ្មែរកាលពីអតីត ពិតជាបានស្ថិតនៅក្នុងចិត្តមនុស្សជាច្រើន ដោយសារតែពួកគាត់បាននាំមកនូវអនុស្សាវរីយ៍ ព្រមជាមួយនឹងទេពកោសល្យសិល្បៈគួរឲ្យសរសើរ។
ក្នុងនោះផងដែលហ្វេសប៊ុកផេក Movie Star Research បានលើកយកប្រវត្តិខ្លះរបស់តារាជើងចាស់ម្នាក់គឺជាអតីតតារាសម្ដែងដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៦០-៧០ លោកជំទាវ កែវ មន្ថា បានប្រឡូកក្នុងវិស័យឧស្សាហកម្មភាពយន្តសម្តែងនៅក្នុងឆ្នាំ ១៩៦០ ហើយគាត់ក៏ជាតារាចម្រៀងផងដែរនាសម័យនោះ រឿងដែលគាត់សម្តែងមានដូចជា
រឿង “សង្សារឧត្ដមដួងចិត្ត”,”សំណើចចំអកនៃព្រហ្មលិខិត”, “គូរកម្មទេបង”និងរឿងជាច្រើនទៀត ។ បទចម្រៀងរបស់គាត់មានដូចជា បទ “មួលភ្លៅ”, “មិនយកទេប្តីចាស់”, និងបទចម្រៀងជាច្រើនទៀត។ តារារូបនេះនៅមានជីវិត បច្ចុប្បន្នគាត់រស់នៅក្នុងប្រទេសកម្ពុជា ហើយគាត់មានឋានៈជា លោកជំទាវផងដែរ។
នេះជារូបពេលបច្ចុប្បន្ន៖





0 comments:
Post a Comment