115d42.jpg

ប្រវត្តិរឿងពិតបៃការតែងបទ ប៉ុន្មានខែទៀតទើបបងរៀបការ








ប៉ុន្មានខែទៀតទើបបងរៀបការ

បទនេះបកស្រាយអ្នកចម្រៀងសម្លេងស្រួយស្រេះ ស្រងេះស្រងោចរបស់​​ រាជនីសម្លេងមាស រស់ សេរីសុទ្ធា។ បទនេះដែរបានថតឡើងអំឡុងឆ្នាំ ១៩៧៣
ដែលមានលោក ឯល ប៊ុណ្ណា ជាអ្នកនិពន្ធបទភ្លេង។ តាមប្រវត្តិរឿងពិតនៃបទចម្រៀងនេះ អំឡុងឆ្នាំ ១៩៧២-១៩៧៣ នាងជាតួឯកស្រី គាត់ជាអ្នកសៀមរាប
ដែលមានម្តាយនាង ជាអ្នកបញ្ចូលសម្លេងក្នុងខ្សែរភាពយន្ត ហើយមានឱពុកជាអ្នកគូរផ្ទាំងគំនូរផ្ទាំងកុនសម្រាប់ផ្សព្វផ្សាយរឿងសម្រាប់ដាក់មុខរោងភាពយន្ត។



ពេលនោះនាងដែលជាតួឯកស្រី បានមានសង្សារមកពីខេត្តព្រៃវែង ដែលទំនាក់ទំនងអ្នកទាំងពីរមានការស្រលាញ់ល្អូកល្អើនដាក់គ្នាយ៉ាងខ្លាំង រហូតដល់ជ្រុលជ្រោះ
ខុសឆ្គងគន្លងប្រពៃណីឈានដល់មានផ្ទៃពោះទៀតផង។ លុះក្រោយមកខាងប្រុសក៏ត្រូវម្តាយបង្កើយហៅទៅស្រុកវិញដើម្បីផ្គូរផ្គងរៀបការជាមួយមនុស្សស្រីថ្មី ដែលជាកូន
អ្នកមាន ដែលរឿងនេះធ្វើអោយនាងជាសង្សាមានវិបតិសារីយ៉ាងខ្លាំង ព្រោះតែស្រលាញ់សង្សារខ្លួនខ្លាំងពេលរហូតដល់ខុសប្រពៃណីមានផ្ទៃពោះទៀតផងនោះ។




ដោយតែមានរឿងនេះកើតឡើង នាងជាសង្សារករបានសរសេរជារឿងប្រវត្តិស្នេហារបស់ខ្លួនមកកាន់វិទ្យុកងទ័ព្វ​ បន្ទាប់មកគេក៏បានរចនាសរសេរចេញជារឿងប្រលោមលោកមួយ
ក្នុងឆ្នាំ ១៩៧៣ បន្ទាប់មកគេក៏បានសរសេរជាទំនុកបទចម្រៀងនៃបទ ប៉ុន្មានខែទៀតទើបបងរៀបការ។ បន្ទាប់ការសរសេរទំនុកនេះចប់ គេក៏បានហៅលោក ឯលប៊ុណ្ណា អោយ
ទៅយកទំនុក ដើម្បីសរសេរបទភ្លេង។ បន្ទាប់ពីលោក ឯលប៊ុណ្ណាបានឃើញទំនុកច្រៀង និងសរសេរបទភ្លេងរួចមក លោកក៏បានយកទៅអោយ អ្នកស្រី រស់ សេរីសុទ្ធា ហាត់ច្រៀងនៅផ្ទះ
របស់អ្នកស្រីនៅទួលគោក ម្តុំវត្តសារ៉ាវ័ន។ នៅពេលដែលហាត់ចប់ គាត់ក៏បានយកបទនេះមកច្រៀងថតនៅស្ទីឌីយ៉ូ ដែលមានការខុសយ៉ាងច្រើនដង ព្រោះតែគាត់ច្រៀងបណ្តើរយំបណ្តើរ
ព្រោះតែបទនេះ ជាបទយ៉ាងកំសត់អត្ថន័យសាច់រឿងត្រូវនឹងសាច់រឿងរបស់អ្នកស្រី រស់ សេរីសុទ្ធា ព្រោះតែគាត់មានស្នេហាព្រាត់ប្រាសច្រើនលើកច្រើនសារមកហើយ។ បទនេះជាបទមួយ
មានភាពល្បីល្បាញយ៉ាងខ្លាំងនាសម័យនោះជាមួយបទ ម្លប់ពោធិ៍បាក់ខែងជាដើម ដែលមនុស្សគ្រប់រូបចូលចិត្តស្តាប់យ៉ាងខ្លាំង។

ប្រភព៖ សេង តារា





Share on Google Plus

About pvisal

    Blogger Comment
    Facebook Comment

0 comments:

Post a Comment