115d42.jpg

ប្រវត្តិបទ "ស្ពានអូតាគី"



ប្រវត្តិបទ "ស្ពាន​អូរ​តា​គី​"



​ឪពុក​ម្តាយ​របស់​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ប្រាប់​លោក​ថា លោក​មាន​កំណើត​នៅ​ភូមិ​បឹង​ព្រីង ឃុំ​ថ្មគោល ស្រុក​បាត់ដំបង​ឯណោះ​ទេ ប៉ុន្តែ​គ្រាន់តែ​កើត​បាន​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ឪពុក​ម្តាយ​លោក​ត្រូវ​ប្តូរ​ទីតាំង​ចេញពី​ទីនោះ​វិញ ។ ដោយសារ​ស្រុកទេស​វិលវល់​ភ័ន្ត​ប្រែ​ចុះឡើង លោក​ក៏​សម្រេច​យក​ឃុំ​ចម្ការ​សំរោង ជាទី​កំណើត​ជាក់លាក់ ព្រោះ​កន្លែង​នោះ​លោក​បាន​ធ្លាប់​រស់នៅ​យូរ​ជាងគេ ហើយក៏​មាន​អនុស្សាវរីយ៍​ច្រើន​ជាង​គេ​ដែរ​ក្នុង​ឆាកជីវិត ។ ទោះជា​យ៉ាងនេះក្តី ក៏​លោក​នៅតែ​នឹកឃើញ​ដល់​ភូមិ​បឹង​ព្រីង ដែល​ជា​ទីតាំង​ធ្វើស្រែ​បារាំង​នៅ​ក្នុង​សម័យ​អាណានិគម នោះដែរ ។​
​ ​នៅតាម​ផ្លូវ ចាប់តាំងពី​ស្ពាន​អូរ​តា​គី រហូត​ទៅ​ដល់​មង្គលបុរី សេរី​សោភ័ណ សុទ្ធ​ជា​កន្លែង​ដែល បាន​កត់ត្រា​ទុក​នូវ​អនុស្សាវរីយ៍ និង​រឿងរ៉ាវ​ផ្សេងៗ ដែល​ជីវិត​ស្នេហា​បឋមវ័យ​របស់​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ជួបប្រទះ ។​
​ ​ជាមួយគ្នានេះដែរ លោក​គ​ង្គ ប៊ុន​ឈឿន​បាន​ដក់ចិត្ត​ដិតអារម្មណ៍​ទៅលើ​ជីវិត​កម្មករ​រថភ្លើង ដែល ផ្ញើ​វាសនា​លើ​ផ្លូវដែកដ៏​កម្សត់​ទុរគត។



​លោក​គ​ង្គ ប៊ុន​ឈឿន​យល់ថា ជីវិត​កម្មករ​រថភ្លើង​ពិតមែន​តែ​ក្រខ្សត់ តែ​មានចិត្ត​ស្មោះត្រង់​ភ្លឹង ដូចជា​ផ្លូវ​ដែក ហើយ​រឹងប៉ឹង​មាំមួន ភក្តីភាព​ចំពោះ​ស្នេហា​ជាទីបំផុត ។ ប៉ុន្តែ​ជីវិត​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន កន្ទុយ​ស៊ី​កន្ទុយ​របស់​អ្នករត់ពន្ធ​ផ្សារ​ងងឹត បានធ្វើឱ្យ​ស្នេហា​របស់​កម្មករ​រថភ្លើង​ប្រែ​ក្រឡះ​ទៅវិញ ។​
​ ​ថ្វី​បើ​បទ​“​ស្ពាន​អូរ​តា​គី​” គ្មាន​ពាក្យ​បឹង​ព្រីង​មួយ​ម៉ាត់​នៅ​ជាមួយ ប៉ុន្តែ​គឺ​លោក​គ​ង្គ ប៊ុន​ឈឿន​មាន គោលបំណង​រំលឹក​ទៅដល់​ភូមិឋាន​ទាំងនោះ ចាប់តាំងពី​ស្ពាន​អូរ​តា​គី​ឡើងទៅ ព្រោះ​ស្ពាន​នេះ​ជា​ទីតាំង ពិតប្រាកដ​នៃ​ជីវិត​ស្នេហា​របស់​លោក ដែល​បើ​ទុក​ណា​ជា​មិនបាន​សម្រេច​ដូច​បំណង ក៏​បាន​ឋិត​នៅ​ក្នុង​ក្តី ស្រមៃ​គ្មាន​ព្រំដែន​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​អស់សង្ឃឹម​...​។​
​ ​បទ​នេះ លោក​គ​ង្គ ប៊ុន​ឈឿន​ចាប់​និពន្ធ​និង​ថត​នៅក្នុង​អំឡុង​ពេលវេលា​ជាមួយ​បទ កំលោះ​ហុង ដាក​ញ្ញា​ប៉េសេ ហើយ​នៅតែ​មាន​ប្រជាប្រិយភាព​រហូតមកដល់​សព្វថ្ងៃនេះ​...​។​



ស្ពាន​អូរ​តា​គី


បទភ្លេងទំនុកច្រៀង៖ គង្គ ប៊ុនឈឿន
សម្រួលតន្ត្រី៖ ហាស់ សាឡន
ច្រៀងដោយ៖ ស៊ីន ស៊ីសាមុត



INTRO -​ ​ស្ពាន​អូរ​តា​គី បើ​អ្នកដឹង​រឿង​ខ្ញុំ​...
​ ​សូម​ជួប​លាក់​ផង កុំ​ប្រាប់​អ្នកណា​ឱ្យ​សោះ​!...



១-​ សម្រក់​ទឹកខ្មៅ​ ​លើ​ដំបៅ​ចាស់​
​ ​នឹក​ឡើង​សែន​ខ្មាស់​ ​ស្ពាន​អូរ​តា​គី​
​ ​កាល​បង​និង​អូន​សាង​ក្បូន​ជីវី​ ​កាល​បង​និង​អូន​សាង​ក្បូន​ជីវី​
​ ​ក្រោម​ដើម​គគីរ​ ក្នុង​ខ្ទម​ទុរគត ។​


២-​ ​អូន​តាម​ម្តាយ​ទៅ​ ​មង្គលបុរី​
​ ​គ្មាន​ផ្ញើ​សម្តី​ ​ ​ឱ្យ​បង​មួយ​ម៉ាត់​
​ ​បង​ជា​កម្មករ​រថភ្លើង​កម្សត់​ ​បង​ជា​កម្មករ​រថភ្លើង​កម្សត់​
​ ​លួច​ផ្ញើ​សំបុត្រ​ ​តាម​អ្នករត់ពន្ធ ។​
R-​ ​ស្រាប់តែ​ ​ ​អូន​មាន​ថ្មី​ហើយ​
​ ​ជីវិត​ខ្ញុំ​អើយ​ ​ ​ទុក្ខ​ស្នេហ៍​សែន​ធ្ងន់​
​ ​ម្តាយ​អូន​ជេរ​ផ្ញើ​តាម​អ្នករត់ពន្ធ​ ​ម្តាយ​អូន​ជេរ​ផ្ញើ​តាម​អ្នករត់ពន្ធ​
​ ​មើលងាយ​រិះគន់​ ​ថា​បង​ក្រ​ខ្លាំង ។​
៣-​ ស្ពាន​អូរ​តា​គី​ ​ ​ស្ពាន​អូរ​តា​កែ​
​ ​ឱ​ពពាលខែ​ ​ ​និង​ស្រែ​បារាំង​
​ ​បើ​ដឹង​រឿង​ខ្ញុំ​សូម​ជួយ​បិទបាំង​ ​បើ​ដឹង​រឿង​ខ្ញុំ​សូម​ជួយ​បិទបាំង​
​ ​ធ្វើ​ជា​រនាំង​ ​ ​បាំង​ស្នេហ៍​នេះ​ផង ។​



Share on Google Plus

About pvisal

    Blogger Comment
    Facebook Comment

0 comments:

Post a Comment